ទឹកជ្រះ អន្លង់ធំ-អន្លង់ខៀវ

ខេត្តកំពតមានសហគមន៍ទេសចរណ៍ចំនួន៤កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្នមានដូចជា: សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ទេសចរណ៍បឹងអន្លង់ព្រីង។ សហគមន៍ទេសចរណ៍ដែលមានលក្ខណៈលេចធ្លោជាងគេក្នុងចំណោមហគមន៍ទេសចរណ៍ទាំងបួនមានចំនួន២សហគមន៍គឺសហគមន៍ទេសចរណ៍ត្រពាំសង្កែ និងសហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) ។ 


សហគមន៍អេកូទេសចរណ៍ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយផ្លូវ១៧៨ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ដែលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៧៧ និង ១៧៨ ពីភ្នំពេញមកដល់ច្រកចូលសហគមន៍រួចបត់ស្តាំបន្តដំណើរតាមផ្លូវកា្រលគ្រួសក្រហមប្រមាណ ១៦០០ម៉ែត្រ ទើបដល់សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ដែលមានទីតាំងស្ថិតនៅចន្លោះខេត្តព្រះសីហនុ និងទីរួមខេត្តកំពត។ ភ្ញៀវទេសចរអាចទៅដល់បានដោយឡានទេសចរណ៍ធំតូច តាក់ស៊ីក៏បាន។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានចម្ងាយ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ភាគខាងលិច និង៧៥គីឡូម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ កាត់តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ ។

នៅ​ពេល​ដែល​បានមកដល់​រមណីយដ្ឋាន​អន្លង់​ធំ​នោះ យើង​នឹង​បាន​ឃើញ​នូវ ទេសភាព​ដ៏​អស្ចារ្យ ដែល​យើង​កម្រ​បាន​ឃើញ​ពី​មុន​មក​ណាស់។ ទេសភាព​ទាក់​ទាញ​បំផុត​នៅ​រមណីយដ្ឋាន​​នេះ​គឺ​យើង​អាច​មើល​ឃើញ​ទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំបូកគោ ហើយទឹក​បាន​ហូរ​ចុះមកគេច​ផ្ទាំង​ថ្ម​តូច​ធំ ដែល​មើល​ទៅ​ថ្លា​ឈ្វេង​ដូច​កញ្ចក់​ ​អមដោយហ្វូវមច្ឆា​តូច​ធំ ហែល​ប្រដេញ​គ្នា​គួរ​ឱ្យ​គយគន់​ក្រៃលែង ហូរចុះដល់ដៃសមុទ្យ។ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទេសភាពស្អាត​ ទឹកថ្លា​ អាចហែលលេងកំសាន្តបាន និងចូលទៅដល់ព្រៃហួសទឹកធ្លាក់អន្លង់ធំយើងដើរកាត់ព្រៃនិងថ្ម​ នឹងទៅដល់​អន្លង់ខៀវដែលជាអាងទឹក​ធម្មជាតិ ដ៏​ថ្លាយង់ ពណ៌​ខៀវ​ស្រងាត់ និង​ត្រជាក់​ស្រេង អាចអោយយើងលោតទឹកលេង និងហែលទឹកលេងនឹងបានបំភ្លេចនូវកង្វល់ដែលបានបន្សល់ទុក។ លើសពីនេះទៅទៀតយើងមានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុងតំបន់មួយនេះ។ ដកស្រង់ពីទំព័រ http://visitkampot.info