ការសាកល្បងជិះខ្សែរ៉កសន្ធឹងកាត់ព្រែក យ៉ាងសប្បាយរីករាយ
នៅទីនេះអ្នកមានឱកាសដ៏វិសេសវិសាលមួយធ្វើការសាកល្បងជិះខ្សែរ៉កឆ្លងកាត់ព្រែកយ៉ាងសប្បាយរីករាយ និងពោរពេញដោយសុវត្ថិភាព ដោយមិនចាំបាច់ចំណាយលុយច្រើនទេ។ បទពិសោធន៍នៃការកំសាន្តនេះត្រូវចំណាយតែ៣០០០០រៀលប៉ុណ្ណោះ ដែលក្នុងនោះមានបញ្ចូលហើយស្រេចនូវថ្លៃសម្រាប់បរិក្ខារសុវត្ថិភាព និងសេចក្តីណែនាំ ការដើរឡើងជណ្តើររាងគូតខ្យងធ្វើអំពីដើមឫស្សីទៅកាន់ធ្នើរនៅចុងឈើសម្រាប់ឡើងជិះខ្សែរ៉កកាត់ទទឹងព្រែកកំពត ហើយអុំទូកកាយ៉ាក់កាត់ព្រែកត្រលប់មកវិញយ៉ាងសប្បាយរីករាយ។
សរុបមកវិញសកម្មភាពកំសាន្តទាំងអស់មាន ការជិះខ្សែរ៉ក ការលោតចុះពីទីខ្ពស់ដោយចងខ្សែពួរនៅនឹងកជើង បារបណ្តែតលើទឹក កាយ៉ាក់ ទូកធាក់នឹងជើង ល្បែងក្នុងទឹក បឹងកាឡូលើអាកាស។ កន្លែងនេះមានសមត្ថភាពទទួលបានមនុស្ស ២០០០នាក់ ហើយបើករៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។ កន្លែងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅទឹកឈូ ភូមិស្នំប្រាំពីរ ស្រុកទឹកឈូ ចម្ងាយប្រហែល៧គ.ម ពីទីរួមខេត្ត។ដកស្រង់ពីទំព័រ http://visitkampot.info



0 Comments